Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​! ត្រូវ​បង់ថ្លៃ​ប្រមូល​សំរាម សម្រាប់​ខែមករា ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ​

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ គឺជា​ពេលវេលា​ដែល​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ទៅ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម សម្រាប់​ខែមករា​។ ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​នៅក្នុង​រាជធានី​ភ្នំពេញ មិន​ត្រូវបាន​ភ្ជាប់​គ្នា​ជាមួយ​វិក្កយបត្រ​អគ្គិសនី​ទៀត​នោះទេ​។​

​តាមរយៈ​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កន្លងទៅ សម្រាប់​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម ប្រជាពលរដ្ឋ​ត្រូវ​បង់ថ្លៃ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ នៃ​ខែ​បន្ទាប់ ហើយ​ក្នុងករណី​ខកខាន​មិនបាន​បង់​ទូទាត់ ក្រោយ​រយៈពេល​១៥​ថ្ងៃ នៃ​ដំណាច់ខែ​នីមួយៗ នឹងត្រូវ​ចាត់ទុកជា​បំណុល ដែលជា​កម្មវត្ថុ​នៃ​ការផាកពិន័យ​ប្រាក់​ទៅតាម​ច្បាប់​។​

​គួរ​ជម្រាប​ថា អនុលោម​តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត «​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​» ដែលមាន​ភារកិច្ច​ទទួល​បន្ទុក​លើ​ការគ្រប់គ្រង ការផ្ដល់សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន