Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ភ្ញៀវទេសចរ​ជាង​៥០០​នាក់​ទៀតហើយ មក​ទស្សនា​កម្ពុជា តាមរយៈ​នាវា​មួយគ្រឿង​

​ខេត្ត​ព្រះសីហនុ​៖ នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ នៅវេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​៣១ ខែមករា ឆ្នាំ​២០២០​នេះ ដែល​បាន​នាំ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៥១១​នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា រយៈពេល​មួយថ្ងៃ​។

​បើតាម​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ បានអោយដឹងថា នាវា​ទេសចរណ៍​នេះ មាន​កង​នាវិក​សរុប​ចំនួន ៤០៨​នាក់ មានដំណើរ​ចេញពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា និង​បន្ត​ទៅកាន់​ប្រទេស​ថៃ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃ​ដដែល​នេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន