Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនជាតិ​ចិន​ជាង ២០​ម៉ឺន​នាក់ ចេញពី​កម្ពុជា ក្រោយ​បិទ​ហ្គេម​អន​ឡាញ​

ភ្នំពេញ​៖ របាយការណ៍​ដែល​បានបង្ហាញ កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ ក្នុង​សន្និបាត​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ដ របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បញ្ជាក់ថា គិត​ត្រឹម​ចុងឆ្នាំ​២០១៩ ជនជាតិ​ចិន​ជាង ២០​ម៉ឺន​នាក់ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ក្រោយ​រាជរដ្ឋាភិបាល បានប្រកាស​បិទ​អាជីវកម្ម ហ្គេម​អន​ឡាញ​។

​របាយការណ៍ បង្ហាញថា អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​យកចិត្តទុកដាក់​ពង្រឹង​កិច្ចដំណើរការ នៃ​ការត្រួតពិនិត្យ​ផ្តល់​ទិដ្ឋាការ ចូល​ប្រទេស និង​ការ​បំពេញបែបបទ​ស្នើសុំ​ទិដ្ឋាការ​បន្ត​ស្នាក់នៅ​បណ្តោះអាសន្ន ជាពិសេស​អាសយដ្ឋាន​ស្នាក់នៅ និង​អាសយដ្ឋាន​ទំនាក់ទំនង និង​ឯកសារ​ចាំបាច់​មួយចំនួនទៀត រួមមាន​៖

១) បានន​ផ្ដល់​ទិដ្ឋាការ​ចូល​ប្រទេស នៅតាម​ច្រកទ្វារ​អន្ដរជាតិ ចំនួន​២,៩១២,៧៥១​នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ កើនឡើង​ចំនួន ១០៧,៩៨៣​នាក់ ស្មើនឹង​៣.៨៥​ភាគរយ​។​
២) ផ្ដល់​ទិដ្ឋាការ​បន្ដ​រយៈពេល​ស្នាក់នៅ​បណ្ដោះអាសន្ន ចំនួន​៧៤៣,៦២៥​នាក់ កើនឡើង​ចំនួន​២៩០,១៥៩​នាក់ ស្មើនឹង​៦៣.៩៨​ភាគរយ​។​
៣) ទិដ្ឋាការ​ចេញ​ចំនួន ១៥,១៩៣​នាក់ កើន​ចំនួន​៩,៣៧៨​នាក់ ស្មើនឹង​១៦១.២៧​ភាគរយ​។​

​ក្នុងនោះ​ផងដែរ បាន​រកឃើញ​អ្នកដំណើរ​ជា​មុខសញ្ញា​នានា និង​មិន​គ្រប់​លក្ខណៈសម្បត្តិ ធ្វើការ​បដិសេធ​មិន​ផ្ដល់​ទិដ្ឋាការ​ជូន ចំនួន​២១៥​លើក មនុស្ស​២៦៥​នាក់ មាន​៦៣​សញ្ជាតិ ដោយបាន​ប្រមូល​អាករ​ជូន​រដ្ឋ​សរុប ចំនួន​១៧៦,៣៥៦,១៣៥​ដុល្លារ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន