Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រទះឃើញជនជាតិកូរ៉េម្នាក់ ដេកស្លាប់ក្នុងភូមិគ្រិះមួយកន្លែង សង្ស័យជំងឺបេះដូង

ខេត្តសៀមរាប៖ បុរសជនជាតិកូរ៉េម្នាក់ ត្រូវបានគរប្រទះឃើញដេកស្លាប់ នៅវេលាម៉ោងជាង១ រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ នៅចំនុចភូមិគ្រឹះវឌ្ឍនៈភាពអង្គរ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

សពជនរងគ្រោះដែលគេប្រទះឃើញនេះ ឈ្មោះ LEE JONGMIN ភេទប្រុស កើតថ្ងៃទី១៩-០១-១៩៦៧ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M៨៨៩៩៨៧៩៥ មុខរបរលក់ផ្សិត ស្នាក់នៅបន្ទប់លេខC៣ ភូមិគ្រឹះកើតហេតុខាងលើ។

បើតាមសមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង។

បច្ចុប្បន្នសាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...