Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ប្រាប់​ឲ្យ​ពង្រឹងគុណភាពសេវាកម្មអាជីវកម្មឧស្សាហកម្មទេសចរណ៍ សម្រាប់ពិធីបុណ្យទន្លេលើកទី៦ នៅក្រុងបាត់ដំបង

ភ្នំពេញ ៖ យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ បានឲ្យ​ដឹងថា ក្នុងគោលដៅធានានូវសុខុមាលភាព និងភាពពេញចិត្តជូនភ្ញៀវទេសចរ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យទន្លេលើកទី០៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅក្រុងបាត់ដំបង ប្រតិបត្តិករទេសចរណ៍ដែលប្រកបអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវអនុវត្តតាមការណែនាំដូចជា ការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យ ដោយគ្រប់ទីតាំងអាជីវកម្មទាំងអស់ត្រូវរៀបចំតុបតែងលម្អ និងបង្ហាញពីលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណ៏ជាតិខ្មែរ នឹងមានបំពាក់ភ្លើងបំភ្លឺទៅពេលយប់ តែមិនត្រូវបង្គការប៉ះពាល់ ដោយរូបភាពណាមួយដល់សណ្តាប់ធ្នាប់សាធារណៈ ។

ក្នុងនោះដែរ គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច ត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពី បដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍, បញ្ជីរាយនាមសេវាកម្ម អនុវត្តតាមស្មារតីប្រកាស ស្តីពី កាតព្វកិច្ចបង្កើត ប្រើប្រាស់និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍ ត្រូវមានដាក់តាំងបង្ហាញបញ្ជីរាយនាម សេវាកម្ម ទៅបរិវេណខាងមុខអាជីវកម្ម ឬនៅកន្លែងទទួលភ្ញៀវ បញ្ជីរាយនាមសេវាកម្ម ត្រូវសរសេរជា ៣ភាសា រួមមានភាសាខ្មែរ ភាសារអង់គ្លេស និងភាសាទីបីណាមួយ។

ការគ្រប់គ្រងសំណល់ បង្គន់អនាម័យត្រួវអនុវត្តតាមស្តង់ដាបង្គន់សាធារណៈកម្ពុជា, ការដឹកជញ្ជូនភ្ញៀវទេសចរ ស្របតាមស្តង់ដាអប្បបរមាសម្រាប់រមណីយដ្ឋានទេសចរណ៍ និងតម្លៃសេវាកម្ម ។

ចំពោះតម្លៃសេវាកម្ម ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ត្រូវរក្សាគុណតម្លៃសេវាកម្មរបស់ខ្លួនទាំងគុណភាពនិងបរិមាណផលិតផលមិនត្រូវតម្កើងតម្លៃផលិតផលសេវាកម្មរបស់ខ្លួនហួសហេតុ ឬ ដោយពុំមានហេតុផលច្បាស់លាស់ នោះឡើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន