Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខខេមរភូមិន្ទប្រលះជាមួយម៉ូតូខូចខាតយ៉ាងដំណំ

រថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយ​គ្រឿង បាន​បោល​ទៅ​បុកជាមួយម៉ូតូមួយ​គ្រឿង​ផ្សេង​ទៀត​ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែ​ជា​សំណាងល្អគ្មានអ្នករងរបួសនៅ​ក្នុង​ហេតុ​ការណ៍​នោះទេ។

ហេតុការណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោង ៨និង ២០នាទីយប់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ត្រង់ចំណុចស្តុបមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាប ២ខណ្ឌទោលសែនជ័យរាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ​ឃើញរថយន្តមួយគ្រឿងម៉ាក់ toyota ហាយប្រ៊ីដពណ៌ត្រេអី ពាក់ស្លាក់លេខ ខេមរៈភូមិន្ទ 02 2-3180 បើកបរដោយបុរសម្នាក់ជាទាហានក្នុងទិសដៅពីលិចទៅកើត លុះមកដល់ស្តុបតាមផ្លូវរថភ្លើង ក៏បត់មកខាងឆ្វេងដៃ ហើយ​ភ្លាមនោះក៏មានម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខ តាកែវ 1B-5282 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងហើយព្យាយាមបត់មកខាងស្ដាំដៃ ក៏ជ្រុលទៅបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសង្ខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន​ចុះទៅ​ដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាប៉ុន្តែភាគីទាំងពីរនិយាយយកតែត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចទំនាក់ទំនងទៅខាងជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែង និងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន