Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចូល​ម៉ាស្សាទារ២០ដុល្លារ ចេញមក​វិញឲ្យ​១ម៉ឺន ខាងស្រីមិនព្រម ខាង​ប្រុស​ដក​កាំភ្លើងបាញ់រះ​ផ្អើលសមត្ថកិច្ច

ដោយ​សារ​តែ​ទំនាស់​គ្នា​រឿង​លុយ​ថ្លៃ​ម៉ាហ្សា បុរស​ម្នាក់​បាន​ទាញ​កាំភ្លើង​បាញ់​រះ​អស់​ជា​ច្រើន​គ្រាប់ បណ្តាល​ឲ្យ​ផ្អើល​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ទាំង​យប់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលាម៉ោង​ប្រមាណ៨យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ខាង​មុខព្រលានយន្តហោះពោចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីនារីជាជនរងគ្រោះមដែលធ្វើការនៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់មិនចាំស្លាកលេខបានមករករូបគាត់ឲ្យម៉ាស្សា និងកោសជប់ដោយចរចាគ្នាក្នុងតម្លៃ ២០ ដុល្លារ, ដោយមានការព្រមព្រៀងទាំងសងខាងរួច បុរសខាងលើក៏បានចូលទៅខាងក្នុងបន្ទប់ដើម្បីកោសជប់ និងម៉ាស្សា។ បន្ទាប់ពីកោជប់ម៉ាស្សារួចហើយ បុរស​រូបនោះ​ក៏​បានចេញមកក្រៅវិញ រួច​បានដកលុយចំនួន១ម៉ឺនរៀលមកឲ្យគាត់, ដោយខុសពីតម្លៃដែលបានចចារព្រមព្រៀងគ្នា ក៏​ធ្វើឲ្យមានការឈ្លោះប្រកែក និងទាស់សំដីគ្នាមួយប្រាវ។

ភ្លាមៗបុរសរូប​នោះក៏បានចេញពីកន្លែងកើតហេតុទៅបាត់ដោយបន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុ។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខបុរសរូបនោះមកវិញដោយមានស្ពាយកាំភ្លើង AK មួយដើម រួចបានធ្វើការបាញ់រះចំនួន ៦គ្រាប់បង្កឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយពីធ្វើសកម្មភាពបាញ់រះរួចហើយ បុរស​រូបនោះ​ក៏​បានយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង ហើយ​បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏​ចុះមកអន្តរាគមន៍៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន