Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្លាប់កើនឡើង​២៥៨នាក់ និងឆ្លងជាង១១ពាន់ានក់ អាមេរិកហាមជនជាតិចិន​ចូលប្រទេស

អាមេរិក​ឈប់ផ្តល់ទិដ្ឋាការដល់ជនជាតិចិន ចូលទឹកដីអាមេរិក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា​។ ប្រធានាធិបតីដូណាលត្រាំ​ បានស្នើដល់ពលរដ្ឋអាមេរិក​​​មកពីទីក្រុងវូហាន ត្រូវតែផ្តាច់ខ្លួនរស់នៅដាច់ដោយឡែករយៈពេល​១៤ថ្ងៃ ចាប់ពីថ្ងៃទី​២ខែកុម្ភៈ​។​ សកម្មភាពខាងលើកើតឡើង ក្រោយពេល​ដែល​ អាមេរិកមានករណីឆ្លងវីរុសដ៏កាចសហាវនេះបន្ថែមមួយករណីទៀតនៅតំបន់​Santa Clara ​រដ្ឋកាលីហ្វ័រញ៉ា​។

មន្ត្រីរដ្ឋាភិបាលខេត្ត​ Hubei ប្រទេសចិន​ បានប្រកាសឲ្យដឹងថា មានអ្នកស្លាប់ បន្ថែម​៤៥នាក់ទៀតនៅថ្ងៃទី​៣១ខែមករា ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ទៅ​២៥៨ហើយ ។
សារព័ត៌មានរ៉យទ័រ បានដកស្រងសេចក្តីប្រកាស​របស់ការិយាល័យរដ្ឋាភិបាលខេត្ត​Hubei ​ នៅព្រឹកថ្ងៃទី​១​ខែកុម្ភៈ ថា អ្នកស្លាប់ ដោយវីរុសកូរ៉ូណា កើនឡើង​ជាបន្តទៀត ដោយក្នុងថ្ងៃទី​៣១ មានអ្នកស្លាប់ ៤៥ នាក់ គឺច្រើនជាង​ថ្ងៃទី​៣០ ដែលមានតែ​៤៣នាក់ ។ អ្នកស្លាប់ទាំងអស់កើនឡើងដល់ ២៥៨នាក់​ហើយ ចំណែក​អ្នកឆ្លងវីរុស​នេះ មាន​៧១៥៣នាក់ ក្នុងខេត្ត​Hubei ​តែមួយគត់​ ហើយបើគិតនៅទូទាំងប្រទេសចិនមានអ្នកឆ្លងជាង ១ម៉ឺននាក់ហើយ។


អង្គការសុខភាពពិភពលោកក៏បានប្រកាសអាសន្នពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា កាលពីថ្ងៃទី​៣១ខែមករា ។ ចំណែកប្រទេសនៅជុំវិញពិភពលោក បានសម្រេច​កាត់ផ្តាច់ ការហោះហើរចេញចូលទៅកាន់ប្រទេសចិន ដើម្បីបញ្ជៀស ការចម្លងវីរុសដ៏កាចសហាវនេះ មកប្រទេសរបស់ខ្លួន​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន