Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គ្រោះថ្នាក់រថយន្ត និងរថភ្លើង បុកគ្នាពេញទំហឹងសំណាងគ្មានអ្នករបួស

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី​១ ខែកុម្ភៈ ​ឆ្នាំ​២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ និងរថភ្លើង បុកគ្នាពេញទំហឹង បណ្តាលអោយរថយន្តធ្លាក់ផ្លូវ សំណាងគ្មានអ្នករងគ្រោះនៅលើផ្លូវជាតិ៣(ចំណុចផ្លូវរថភ្លើងឆ្លងកាត់) ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។    ករណីនេះបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-5097 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចខាងលើបានបើកឆ្លងផ្លូវពីលិចទៅកើត ខណៈនោះក៏មានរថភ្លើង១ខ្សែ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ក៏ជ្រុលបុករថយន្ត បន្ទាប់មករថភ្លើងបានបន្តដំណើរទៅមុខទៀត។
គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ទេ ហើយរថយន្តខូចខាតផ្នែកមុខ បានយកមករក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកព្រៃនប់។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...