Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូលនៅ​ប្រទេស​កូរ៉េ

នៅព្រឹកថ្ងៃទី ៣ កុម្ភៈ នេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​តាមជើង​ហោះហើរពិសេស​ទៅកាន់ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើង ចាប់ពីថ្ងៃទី៣ – ៥ កុម្ភៈ ២០២០។

មុន​ចាក​ចេញពី​កម្ពុជា សម្តេចតេជោ​នាយករដ្ឋមន្រ្តី បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​របស់​សម្តេច​ថា នៅក្នុងឱកាសនោះ សម្តេចនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាកូរ៉េអោយកាន់តែល្អប្រសើរឡើង។ កិច្ចប្រជុំនេះក៏នឹងជួយជួយសម្រួលដល់ការរស់នៅនិងលក្ខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េឲ្យ​បានល្អប្រសើរឡើងថែមទៀត។

ជាមួយ​គ្នា​នេះ សម្តេច​តេជោ​ក៏​បាន​រំលឹកដែរថា តាមពិតទៅ​សម្តេច​ត្រូវទៅប្រទេស​កូរ៉េ កាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន ក៏ប៉ុន្តែពេលនោះត្រូវអាក់ខានដោយសារតែម្តាយក្មេករបស់​សម្តេច​ស្ថិតក្នុងសភាពសង្រ្គោះបន្ទាន់។ ប៉ុន្តែលើកនេះ សម្តេច​សង្ឃឹមថានឹងបានជួបបងប្អូនកូនក្មួយដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េមិនខាន៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន