Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នាវា​១​គ្រឿង នាំ​ភ្ញៀវទេសចរ​ជាង ២​ពាន់​នាក់ ចូលមក​ទស្សនា​ខេត្ដ​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២ ខែកុម្ភ​: ឆ្នាំ​២០២០ មាន​នាវា​ទេសចរណ៍​មួយគ្រឿង ឈ្មោះ Costa Fortuna បាន​ចូលមក​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​នាវា​ទេសចរណ៍​ខាងលើនេះ មាន​សញ្ជាតិ អ៊ីតាលី ( Italy) ហើយ​បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា រយៈពេល​មួយថ្ងៃ រួច​នឹង​បន្តដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​សឹង្ហ​បុរី​បន្តទៀត​។​

​នាវា​មាន​ភ្ញៀវ​ទេសចរណ៍ Costa Fortuna បាន​ដឹក​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ២៤៨០​នាក់ ស្រី ១៣២០​នាក់ និង​មាន ៥៧​សញ្ជាតិ​។​

​នាវា​នេះ មាន​នាវិក​ចំនួន ៩៨១​នាក់ ស្រី​១៧៦ ក្នុងនោះ​មាន ៣៩​ស​ញ្ជ​តិ​។ នាវា Costa Fortuna នឹង​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២០៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន