Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត​បើក​បុក​បង្គោល​ភ្លើង ស្លាប់​ម្នាក់ របួសធ្ងន់​៣​នាក់ នៅលើ​ផ្លូវ​៦០​ម៉ែត្រ​

​ភ្នំពេញ​៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់ បាន​ស្លាប់​ភ្លាមៗ និង​៣​នាក់​ទៀត រងរបួស​ធ្ងន់ ខណៈដែល​រថយន្ត​១​គ្រឿង បើក​យ៉ាង​លឿន រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​ក្រឡាប់​ជាច្រើន​ត្រឡប់ នៅវេលា​ម៉ោងជាង​១២​យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធាន​ភ្នំពេញ​។​

​សាក្សី បាន​ប្រាប់ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ខាងលើ ម៉ាក LEXUS GS 300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC-6479 ជិះ​គ្នា​៤​នាក់ (​ប្រុស​២ ស្រី​២) ធ្វើដំណើ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​ក៏​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​យ៉ាង​ពេញ​មួយ​ទំហឹង លាន​ដូច​រន្ទះ បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​ជា​ច្រើ​ត្រឡប់ មាន​មនុស្ស​ស្លាប់ និង​របួស​តែម្តង​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ចំណែក​សព​ប្រគល់ជូន​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន