Connect with us

បច្ចេកវិទ្យា

ល្បិចបោកប្រាស់ថ្មីនៅលើទំព័រហ្វេសប៊ុក ដោយគ្រាន់តែ Like & Share បានលុយ ឬរង្វាន់មានតម្លៃផ្សេងៗជាច្រើន

Published

on

នាពេលថ្មីៗនេះ​ គេ​សង្កេតឃើញមានអំពើឆបោកតាមទំព័រហ្វេសប៊ុក (Facebook Page) មួយចំនួនដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលល្បីៗ បោកបញ្ឆោតប្រជាពលរដ្ឋដើម្បីចុច Like ទំព័រហ្វេសប៊ុក (Facebook Page) និងចែករំលែក (Share) អត្ថបទចាប់អារម្មណ័មួយចំនួនតៗគ្នា ឧទាហណ៍៖ ការឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ឋ ឬត្រូវរង្វាន់ទូរស័ព្ទដៃជំនាន់ថ្មីជាដើម។

តាមការស្រាវជ្រាវ ជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រចំនួន ០២ ដើម្បីទាញយកផលប្រយោជន៍ គឺ៖

វិធីសាស្រ្តទី១៖ ជនខិលខូចធ្វើការផ្ញើសារទៅម្ចាស់គណនីហ្វេសបុកដែលបាន Like និង ចែករំលែក (Share) អត្ថបទខាងលើ ដើម្បីបញ្ចុះបញ្ចូលឲ្យផ្ញើប្រាក់មួយចំនួន ដើម្បីជាថ្នូរនឹងបើកជាសាច់ប្រាក់សុទ្ឋ ឬរង្វាន់មានតម្លៃផ្សេងៗ។

វីធីសាស្ត្រទី២ ៖ បន្ទាប់ពីទទួលបានចំនួន Like និងចែករំលែក (Share) ជាច្រើនសន្ឋឹកសណ្ឋាប់រួចមក ជនខិលខូចនឹងធ្វើការប្តូរឈ្មោះទំព័រហ្វេសបុក (Facebook Page) ធ្វើការលុបចោលនូវទិន្ឋន័យចាស់ៗ និងធ្វើការលក់ទំព័រហ្វេសបុក (Facebook Page) បន្ត។

ដូច្នេះអ្នក​ដែលកំពុងប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម សូមមេត្តាប្រុងប្រយ័ត្នអំពើឆបោកទាំងអស់នេះ និងធ្វើការរាយការណ៍ដល់សម្ថតកិច្ចដែលនៅជិតលោកអ្នក ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនខិលខូចទាំងនោះមកផ្តទ្ទាទោសតាមច្បាប់៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម