Connect with us

Hi, what are you looking for?

អន្តរជាតិ

មន្ត្រីអឺរ៉ុបទៅកាន់ប្រទេសអ៊ីរ៉ង់​ ស្វែងរកដំណោះស្រាយបរមាណូខណៈអ៊ីរ៉ង់​បង្កើនសកម្មភាពបរមាណូ

ក្រោយពេលអ៊ីរ៉ង់និងអាមេរិកប្រឈមមុខតានតឹងដាក់គ្នា រដ្ឋាភិបាលអ៊ីរ៉ង់បង្កើនសកម្មភាព​ចម្រើនសារធាតុអ៊ុយរ៉ានីញ៉មដើម្បីសម្រេចគោលដៅផលិតអាវុធបរមាណូការពារខ្លួន​។
នៅពេលនេះប្រមុខការទូតអឺរ៉ុប នៅថ្ងៃទី៣ ខែកុម្ភៈ នេះ បានធ្វើដំណើរទៅដល់ទីក្រុងតេអ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយនូវភាពតានតឹង និងស្វែងរកបរិយាកាស សម្រាប់ដោះស្រាយបញ្ហាវិបត្ដិនយោបាយ ដែលកំពុងប្រឈម នាពេលបច្ចុប្បន្ន។

មន្រ្ដីប៊្រុចសែល (Brussels) បានថ្លែងថា លោក Josep Borrell ប្រមុខការទូតអឺរ៉ុប បានទៅដល់ទីក្រុងតេអ៊ីរ៉ង់ នៅថ្ងៃចន្ទ ទី៣ ខែមករានេះ ។ នេះជាដំណើរការទស្សនកិច្ចលើកទីមួយ ចាប់តាំងពីលោកឡើងកាន់តំណែងនោះមក។ បេសកកម្ម​របស់ប្រមុខ​ការទូតរូបនេះ គឺដើម្បីបន្ថូរបន្ថយនូវភាពតានតឹងដែលកំពុងតែកើតមានឡើង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
ប្រភពព័ត៌មានដដែល បានបន្ដថា នៅក្នុងដំណើរទស្សកិច្ចនេះ លោក Borrel បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani​ ។ ក្រៅពីនេះ ប្រមុខការទូតរូបនេះ នឹងជួយជាមួយលោក Javad Zarif រដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់ និងសភាតំណាង លោក Ali Larijani នៅថ្ងៃបន្ទាប់។


កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ រវាងទីក្រុងតេអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បានដួលរំលំ ចាប់តាំងពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ នាអំឡុងឆ្នាំ២០១៨ ហើយទីក្រុងវ៉ាស៊ីនតោន បានបន្ថែម​ការដាក់ទណ្ឌកម្ម និបើកយុទ្ធនាការដាក់សម្ពាធ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
ស្របពេលស្ថានការណ៍ រវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹងស្រាប់ផង អាមេរិកក៏បានបាញ់សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក Qassem Soleimani ដោយយន្ដហោះគ្មានមនុស្សបើកបរ នៅជិតអាកាសយានដ្ឋានទីក្រុងបាដា ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ជាការសងសឹកវិញនោះ រំលងបានតែ៥ថ្ងៃ អ៊ីរ៉ង់ ក៏បានបើកការវាយប្រហារទៅលើមូលដ្ឋានកងទ័ពអាកាសរបស់អាមេរិក ចំនួន២កន្លែង នៅលើទឹកដីអ៊ីរ៉ាក់ ដោយមីស៊ីលបាលីស្ទិក ជាង២០គ្រាប់។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងបន្ថែមទៀត។
ទោះជាយ៉ាងណា ការិយាល័យតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្ដិសុខអឺរ៉ុប បានថ្លែងថា បេសកកម្មរបស់លោក Borrell នៅលើទឹកដីអ៊ីរ៉ង់ មានគោលបំណងបន្ធូរបន្ថយនូវភាពតានតឹង និងស្វែងរកបរិយាកាស សម្រាប់ដោះស្រាយវិបត្ដិនយោបាយ ដែលកំពុងប្រឈមមុខ នាពេលបច្ចុប្បន្ននេះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន