Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្មេង​ទំនើង បើកឡាន​ទំនើប បុក​ម៉ូតូ ស្លាប់​យុវតី​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នៅ​ឆ្នេរសមុទ្រ​រាម​

ព្រះសីហនុ​៖ ក្មេង​ទំនើង​ម្នាក់ បាន​បើករថយន្ត បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ម្នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ម្សិ​លិញ នៅតាម​ឆ្នេរសមុទ្រ​រាម ស្ថិតក្នុង​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សាក្សី​បាន​និយាយថា អ្នកបើករថយន្ត​បង្ក បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ៥៧០ ពណ៌​ស ស្លាក​លេខ​ព្រះសីហនុ 2C- 8778 ទាំង​ស្ថាន​ភាពស្រវឹង​ជោគជាំ ហើយក៏​បើក​ទៅបុក​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​តែម្តង​។​

​ប្រភព​បាន​បន្តទៀតថា យុវជន​ទំនើង​ដែល​បើករថយន្ត ក្នុងស្ថានភាព​ស្រវឹង​ជោគ​នោះ ជា​អតីត​បុគ្គលិក​បម្រើការ​ងារ​នៅ​ធនាគា RHB សាខា​ខេត្ត​ព្រះសីហនុ ឈ្មោះ គុយ សំ​ហួរ និង​មាន អា​ខោ​ន​ហ្វែ​ស​ប៊ុ​ក​ឈ្មោះ Kuy Samhour​។ ភ្លាមៗ ជនបង្ក ត្រូវបាន​មិត្ត​ភ័​ក្រ​ជម្លៀស​ចេញពី​កន្លែងកើតហេតុ​តែម្តង​។​

​ករណីនេះ សាច់ញាតិ​ស្ត្រី​រងគ្រោះ បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​តុលាការ ក៏ត្រូវ​នាំខ្លួន​ជនបង្ក​ខាងលើ​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

​យ៉ាងណា​ក៏ដោយចុះ រហូតមកដល់​ពេលនេះ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់បាន​នាំខ្លួន យុវជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​យុវតី​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ម្នាក់ យកទៅ​ផ្តន្ទាទោស​នៅឡើយ​ទេ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន