Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រឹតបន្តឹង​ចរាចរណ៍​ផ្លូវគោក ផាកពិន័យ​ជាង​២​លាន​ដុល្លារ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ ម្សិលមិញ នគរបាល​ចរាចរណ៍ បាន​ចុះ​រឹតបន្តឹង​អនុវត្តន៍​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក លើផ្លូវ​មិត្តភាព ត្រង់ចំណុច អូរ​មួយ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយបាន​ផាកពិន័យ​ជិត​១០០​គ្រឿង​។​

​តាម​របាយការណ៍​ពី​នគរបាល​ចរាចរណ៍ បញ្ជាក់ថា បាន​ត្រួតពិនិត្យ​យានយន្ត​ល្មើសច្បាប់​ចំនួន ៩៥​គ្រឿង​, ចេញ​ប័ណ្ណ​ត្រួតពិនិត្យ​បទល្មើស​ចំនួន ៩៥​គ្រឿង ក្នុងនោះ​៖
-​ម៉ូតូ​សរុប​ចំនួន ៥៨​គ្រឿង (​អត់​មួក ៤៦​គ្រឿង​, អត់​ក​ញ្ចា​ក់ ១២​គ្រឿង​។​
-​រថយន្ត​សរុប​ចំនួន ៣៧​គ្រឿង (​រថយន្ត​ធុន​តូច ២៨​គ្រឿង​, ធុន​ធំ ៩​គ្រឿង​) ល្មើស​មិន​ពាក់​ខ្សែក្រវ៉ាត់ ២០​គ្រឿង​, ផ្ទុកទំនិញ​សំពីងសំពោង ៨​គ្រឿង​, ផ្ទុកទំនិញ​គ្រោះថ្នាក់ ៤​គ្រឿង​, ហួស​ល្បឿន ៥​គ្រឿង​)​។​

​របាយការណ៍ បញ្ជាក់ទៀតថា ការចេញ​បង្កាន់ដៃ​បង់ប្រាក់​ទាំង​ចំនួន ៩៥​ប​ណ្ណ័​នេះ ស្មើនឹង​ទឹកប្រាក់​ចំនួន ២,៥៦០,០០០​រៀល​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន