Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចិន​ដែល​ផ្ទុកមេរោគ​កូ​រ៉ូ​ណា នៅ​ខេត្ត​ព្រះសីហនុ មាន​សុខភាព​ល្អប្រសើរ​ជាធម្មតា​

ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មាន​ប្រសា​ន៍​នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ថា អ្នកជំងឺ​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ជា​ជន​ជាតិចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ មាន​សុខភាព​ល្អប្រសើរ​ជាធម្មតា មិន​ហើយ​អ្នកជំងឺ​កំពុង​បន្ត​ទទួល​ការព្យាបាល​ថែទាំ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ មិនទាន់បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ទេ​។​

​បើតាម​លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ អោយដឹងថា គិត​ត្រឹម​ថ្ងៃត្រង់​ថ្ងៃ​៣ កុម្ភៈ​នេះ បុរស​ជា​អ្នក​ជម្ងឺ​ជនជាតិ​ចិន​រូបនោះ កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ​។​

​ជាមួយគ្នា ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​បញ្ជាក់ដែរថា រហូតដល់​ពេលនេះ មិនមាន​ពលរដ្ឋ​កម្ពុជា មាន​ឆ្លង​ករណី​មេរោគ​កូ​រ៉ូ​ណា​ថ្មី​នោះទេ គឺ​មានតែ​ជនជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ផ្ទុកមេរោគ​នេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន