Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនជាតិចិន​ដែល​មាន​វីរុសកូរ៉ូណា កំពុង​រក្សា​ក្នុង​បន្ទប់​ដោយ​ឡែក​ក្នុង​មន្ទីរពេទ្យ

នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​នៅ​មុន​នេះថា ​ អ្នកជំងឺមានវិជ្ជមានកូរ៉ូណាវីរុសប្រភេទថ្មី​ ជាជនជាតិអាយុ៦០ឆ្នាំ​ បច្ចុប្បន្ន​កំពុង​នៅរក្សាក្នុងបន្ទប់ដោយឡែកក្នុងមន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​នៅ​ឡើយ។

ដោយ​ឡែក​​ អ្នកប៉ះពាល់ផ្ទាល់៣នាក់ជាមួយអ្នកជំងឺ​ គឺ​នៅរក្សាពួក​គាត់ក្នុង​សណ្ឋគារ​ និងបន្តអវិជ្ជមានកូរ៉ូណាវីរុស​ តែមន្រ្តីពេទ្យ​នៅបន្តតាមដានសុខភាពពួកគាត់រាល់ថ្ងៃរហូត១៤ថ្ងៃ​ ក្រោយពេលប៉ះអ្នកជំងឺចុងក្រោយ​។

គួរ​បញ្ជាក់ថា នៅ​ព្រឹកមិញ​នេះ មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ថា អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់ ដែល​កើត​ជំងឺ​រលាក​សួត​ថ្មី កូ​រ៉ូ​ណា នៅ​ខេត្ត​ព្រះសីហនុ ត្រូវគ្រូពេទ្យ​បាន​ព្យាបាលជាសះស្បើយ និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន