Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ដកហូត​គ្រឿងញៀន​២៥​កញ្ចប់ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វារ​

ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន កាលពី​វេ​ល​ម៉ោង​២ និង​៤៥​នាទី​រសៀល ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅត្រង់ចំណុច ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ឈ្មោះ ហ្សិត អាន់​សេរី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ឈ្មោះ សុខ រ៉ាវី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ ទេព នាង​បុត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, អ្នក​ទាំង​៣​នាក់ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល នៅ​ចំណុច​ខាងលើ​។ ចំណែក​វត្ថុតាង​ដកហូត​បាន គ្រឿងញៀន​៩​កញ្ចប់​ធំ​ល្មម និង​១៦​កញ្ចប់​តូច ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​, កាំបិត​កែច្នៃ ១​ដើម និង​ឧបករណ៍​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​តាម​នីតិវិធី ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន