Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ប្រកាសថា ​នឹង​ទៅសួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅទីក្រុងវូហាន ប្រសិន​បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត

ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់ប្រទេស​កូរ៉េ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ថា សម្តេច​នឹង​ទៅសួរ​សុខទុក្ខ​និស្សិត​កម្ពុជា​នៅទីក្រុងវូហាន ដែលកំពុង​ជាប់​គាំង​ក្រោយ​ពីមានការ​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា ដ៏​កាច​សាហាវនោះ។

សម្តេច​បាន​បញ្ជាក់ថា ប្រសិន​បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត សម្តេច​នឹង​ទៅ​កាន់ទីក្រុង​វូហាន ដើម្បីសួរ​សុខទុក្ខ​និស្សិត​ខ្មែរ​ទាំងនោះ។ «ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម រឿងអី ហ៊ុន សែនមិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងរៀនក្នុងទីក្រុងវូហាន»៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...