Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា នាំចេញ​អង្ករ​ជាង​ចំនួន ៦២​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៩

​ភ្នំពេញ​៖ កម្ពុជា បាន​នាំចេញ​អង្ករ​ជាង ៦២​ម៉ឺន​តោន ទៅកាន់​ចំនួន ៥៩​ប្រទេស ក្នុង​ឆ្នាំ​២០១៩ ក្នុងនោះ​ប្រទេស​ចិន​ច្រើនជាងគេ មាន ៤០,៧៣​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម បានបង្ហាញ​នៅក្នុង​សន្និសីទ​ស្តីពី បច្ចុប្បន្នភាព និង​វឌ្ឍនភាព របស់​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ ២០២០​។​

​របាយការណ៍​បង្ហាញ​ទៀតថា ការនាំចេញ​ផលិតផល​កសិកម្ម​សរុប ក្នុង​ឆ្នាំ​២០១៩ មាន​ជិត ៥​លាន​តោន ក្នុងនោះ ការនាំចេញ​អង្ករ​ជា​ផ្លូវការ​មាន​ប្រមាណ ៦២​ម៉ឺន​តោន ធ្លាក់ចុះ ០,៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។

​អង្ករ​កម្ពុជា ដែល​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចំនួន​៥៩ ក្នុងនោះ ប្រទេស​ចិន មាន​ប្រមាន ៤០,៧៣​ភាគរយ អឺរ៉ុប ៣២,០១​ភាគរយ អាស៊ាន ១៣,៤១​ភាគរយ និង​ប្រទេស​ផ្សេងៗ​ទៀត ១៣,៨៤​ភាគរយ តាមរយៈ​ក្រុមហ៊ុននាំចេញ​ចំនួន ៨៩​ក្រុមហ៊ុន​។ ចំណែក​ស្រូវ​នាំចេញ​ក្រៅផ្លូវការ​ទៅកាន់​ប្រទេស​វៀតណាម មាន​ចំនួន ២,១៥​លាន​តោន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន