Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រកឃើញ​ចម្លាក់​សត្វ​តោ​បុរាណធំ​មួយ ក្នុង​សតវត្សរ៍​ទី​១៣

បន្ទាយមានជ័យ៖ ចម្លាក់​សត្វ​តោ​ធំ​មួយ ស្ថិតក្នុង​រចនាបថ​ស​ម័​យ​បាយ័ន សតវត្សរ៍​ទី​១៣ ត្រូវបាន​រកឃើញ កប់​ក្នុង​ដី​ជម្រៅ​មួយ​ម៉ែត្រ ក្នុងកំឡុងពេល​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​គ្រឹះ​កំពង់ទឹក​របស់​បារាយ​មេបុណ្យ​នៃ​ប្រាសាទបន្ទាយឆ្មារ មុនពេល​ចាប់ផ្តើម​ជួសជុល ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ កាល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​សូមជម្រាបថា ចម្លាក់​សត្វ​តោ​ថ្ម​បុរាណ​នេះ ជា​ស្តេច​រាជសីហ៍ យ៉ាង​ស្រស់ស្អាត ដែលមាន​ទម្ងន់​ប្រហែល​២​តោន បាន​រកឃើញ​កប់​ក្នុង​ដី នៅ​ចំណុច​ប្រាសាទ​បាយ​រណ៍​មេបុណ្យ ស្ថិតក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

​សូមបញ្ជាក់ថា បន្ទាប់ពី​ពិនិត្យឃើញ​កំពង់ទឹក​នេះ ទទួលរង​នូវ​ការខូចខាត​ស្ទើ​តែ​បាត់​រូបរាង​អស់​ទៅហើយនោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានអនុញ្ញាត​គោលការណ៍​ឱ្យ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ ចំណុះឱ្យ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្វើការ​អភិរក្ស និង​ជួសជុល ដើម្បី​លើក​តម្លៃ​សោភ័ណភាព​នៃ​សំណង់​កំពង់ទឹក​មួយ​នេះ​ឱ្យ​រស់​ឡើងវិញ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

ការបាញ់ប្រហារនៅអាមេរិក ត...