Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្តបុក​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​ខេត្តកំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖ មនុស្ស​ម្នាក់ ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត រងរបួស​ធ្ងន់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង នៅវេលា​ម៉ោង​១២ និង​៥​នាទី​យប់ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៤ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មិន​ស្គាល​ម៉ាក​១​គ្រឿង ពាក់​ស្លាក​លេខ​សៀមរាប 2A.3870 ធ្វើដំណើរ​តាម​បណ្តា​យ​តាមផ្លូវ​ខាងលើ លុះដល់​ចំណុចកើតហេតុ នៅ​ចំណុច​ផ្លូវ​កោង ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1J.6410 ជិះ​គ្នា​២​នាក់ ចំ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​រថយន្ត និង​ម៉ូតូ​ប៉ើង​ធ្លាក់​ស្រែ ស្លាប់​ម្នាក់ និង​របួស​ម្នាក់​តែម្តង​។

​ជនរងគ្រោះ​ដែល​ស្លាប់​នោះ ឈ្មោះ លេខ សៅ អាយុ​១៨​ឆ្នាំ ភេទ​ប្រុស និង​អ្នករបួសធ្ងន់ ឈ្មោះ ញ៉ៃ ប៊ុនថន ហៅ​មុត អាយុ​២៥​ឆ្នាំ របួសធ្ងន់​បាក់ជើង​ឆ្វេង និង​ដៃ​ឆ្វេង​, ទាំង​២​នាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​។​
​ចំណែក​អ្នក​អ្នកបើកបរ បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ រីឯ​សព ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។ រថយន្ត និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក អោយចូល​ខ្លួន​មក​ទទួលខុសត្រូវ​ទៅតាម​ផ្លូវច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន