Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជំនាញ​ឆក់​ទូរ​សព្ទ័​ដៃ ភ្លាត់ស្នៀត ត្រូវ​នគរបាល​ចាប់ខ្លួន​៤​នាក់​

​ភ្នំពេញ​៖ យ៉ាងហោច​ណស់​ជនសង្ស័យ​ចំនួន ៤​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ័​ដៃ ភ្លាត់ស្នៀត​ត្រូវ​នគរបាល​ជំនាញ ចាប់ខ្លួនបាន​កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងជើង​ផ្សារ​ម៉ាក្រូ ផ្លូវ​១០០៣ ក្នុងភូមិ​បា​យ៉ា សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​នគរបាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ ឈ្មោះ នូ ដា​រ៉ូ ភេទ​ប្រុស អាយុ​១៨, ឈ្មោះ អេង ម៉េង​ហេង ភេទ​ប្រុស អាយុ​១៩, ឈ្មោះ ទិ​ត្យ វិ​ស័​ក្ត ភេទ​ប្រុស អាយុ​២៣ និង​ឈ្មោះ សេត រ៉ា​វិត ភេទ​ប្រុស អាយុ​១៨, ទាំង​៤​នាក់​នេះ មាន​សារធាតុ​ញៀន​។ ចំណែក​វត្ថុតាង​ដកហូត​បាន ម៉ូតូ​២​គ្រឿង (​របស់​ជនសង្ស័យ​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន