Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា ស្នើ​ឲ្យ​អាល្លឺម៉ង់ បង្កើន​ការជួយ​លើ​វិស័យ​មីន​បន្ថែមទៀត​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០ ម្សិលមិញ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឱ្យ ឯកឧត្តម ស៊ី​.​ជី​. គ្រី​ស​ចាន ប៊ែ​រ​ហ្គ័​រ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​លើកសរសើរ​ចំពោះ​រចនាសម្ព័ន្ធ និង​ការចាត់តាំង​ដ៏​ល្អ​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា និង​បាន​លើក​ពី​សារសំខាន់ ដែល​រដ្ឋាភិបាល​អា​ល្លឹ​ម៉​ង់ បន្ត​ផ្តល់ជំនួយ​លើ​វិស័យនេះ គឺ​ផ្តោតទៅលើ​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ពិតប្រាកដ​ដែលជា​គ្រឹះ​នៃ​សេដ្ឋកិច្ចជាតិ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ប្រជាជន​និង​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​បានផ្តល់​ការគាំទ្រ តាមរយៈ​ផ្តល់ជំនួយ​លើ​ការងារ​បោសសម្អាត​មីន​នាពេល​កន្លងមក និង​ស្នើសុំ​ឲ្យ​អាល្លឺម៉ង់​បង្កើន​ការជួយ​លើ​វិស័យ​មីន​បន្ថែមទៀត ដើម្បី​កម្ពុជា​អាច​សម្រេចបាន​នូវ​គោលដៅ គ្មាន​មីន​ត្រឹម​ឆ្នាំ​២០២៥​។​

​សូមបញ្ជាក់ថា គិតពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ អាល្លឺម៉ង់ ផ្តល់​ថវិកា​ជំនួយ​លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ប្រមាណ​ជិត​៦​លាន​អឺរ៉ូ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន