Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្នុង​ឆ្នាំ​២០១៩ កម្ពុជា រក​ចំណូល​៥០០​លាន​ដុល្លារ ពី​ការនាំចេញ​អង្ករ​ជាង ៦០​ម៉ឺន​តោន

​ភ្នំពេញ​៖ នៅក្នុង​ឆ្នាំ​២០១៩ កន្លងទៅនេះ កម្ពុជា ទទួលបាន​ចំណូល​ប្រមាណ​៥០០​លាន​ដុល្លារ ពី​ការនាំចេញ​អង្ករ ក្នុង​បរិមាណ​៦២​ម៉ឺន​តោន​, នេះ​បើតាម​ការប៉ាន់ស្មាន​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​

​របាយការណ៍​ថ្មី​មួយ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់ថា «​តាម​ការប៉ាន់ប្រមាណ​ជា​មធ្យម ការទទួលបាន​ទឹកប្រាក់ ពី​ការនាំចេញ​អង្ករ​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៩ បាន​ទំហំ​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិច មានការ​ធ្លាក់ចុះ​ប្រហែល​៤% បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨ ស្រប​ពេលដែល​តម្លៃ​នៃ​ឯក​តា​នៃ​ការនាំចេញ (FOB) ធ្លាក់ចុះ​ជិត​១០% បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៨​។ តែដោយសារ​បរិមាណ​នៃ​អង្ករ​ក្រអូប និង​អង្ក​រស​ប្រភេទ​បាយ​ទន់ នាំចេញ​ច្រើនជាង​ឆ្នាំមុន បានធ្វើឱ្យ​តម្លៃ​គិត​ជា​រូបិយ​បណ្ណទាប​ជាង​មុន​ត្រឹមតែ​៤%​ប៉ុណ្ណោះ​»​។​

​សូមជម្រាបថា នៅក្នុង​ឆ្នាំ​២០១៩ កម្ពុជា បាន​នាំចេញ​អង្ករ​ក្នុង​បរិមាណ​សរុប​ចំនួន ៦២០,១០៦​តោន ធ្លាក់ចុះ​ចំនួន​៦,១១៩​តោន​ស្មើនឹង​០.៩០% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន ៦២៦,២២៥​តោន​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន