Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បាក់ធ្លាក់​ដង​ស្ទូច ពី​សំណង់​ខុន​ដូ​មួយកន្លែង រងរបួស​មនុស្ស​ម្នាក់ សង្កត់​លើ​រថយន្ត​២​គ្រឿង​

ភ្នំពេញ​៖ ដង​ស្ទូច នៃ​សំណង់​អគារ​ខ្ពស់​មួយកន្លែង បាន​បាក់​ធ្លាក់ បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ម្នាក់ និង​សង្កត់​លើ​អេស្កាវ៉ាទ័រ​មួយគ្រឿង និង​រថយន្ត​មួយគ្រឿង​ទៀត​។ ករណីនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​សំណង់​អគារ​ខុន​ដូ ផ្លូវ​ថ្មី សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​អ្នក​បានឃើញ​ហេតុការណ៍​នេះ និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្រុម​ជំនាញ​ខាង​បច្ចេកទេស​ដង​ស្ទូច​បាន​រុះរើ ដើម្បី​បិទ​បញ្ចប់​ការ​សាសង់ ក្រោយមក​ក៏​ឃើញ​បាក់ដង​ស្ទូច​ធ្លាក់​មកដល់​ដី បណ្ដាល​ឲ្យ​ត្រូវ​អេស្កាវ៉ាទ័រ​មួយគ្រឿង និង​រថយន្ត​មួយគ្រឿង ដែល​នៅក្បែរនោះ និង​រងរបួស​មនុស្ស​ម្នាក់​តែម្តង​។​

​ករណីនេះ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក អាំង សេ​រិ​ពិសិដ្ឋ អភិបាលរងខណ្ឌ បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​។ សមត្ថកិច្ច​មូលដ្ឋាន បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ឈ្មោះ ញើ​ន សុខា អាយុ​២២​ឆ្នាំ ជា​អ្នកបញ្ជា និង​រុះរើ​ដង​ស្ទួ​ច ដើម្បី​សាកសួរ​បន្ត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន