Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត​ដឹក​ទ្វារ​ក្រឡាប់​ស្លាប់​ម្នាក់ និង​របួស​២​នាក់ នៅ​ស្រុក​ឆែប

​ព្រះវិហារ​៖ បុរស​ម្នាក់ បាន​ស្លាប់ និង​២​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ ម្សិលមិញ នៅ​ផ្លូវបំបែក​ចូល​ភូមិ​ដង​ផ្លិត លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៥៤១ ស្រុក​ឆែប ខេត្តព្រះវិហារ​។​

​នគរបាល​ស្រុក​ឆែប បាន​ឲ្យ​ដឹងថា មុនពេល​កើត​គេ​ឃើញ​រថយន្ត​ខាងលើ ម៉ាក​រ៉េ​វ៉ូ​ពណ៍​ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ 2.1969 ដឹក​ទ្វា​ចំនួន​១៦​វង់ បើក​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុចកើតហេតុ រថយន្ត​ក៏​ជ្រុល​ចង្កូត ធ្លាក់​ផ្លូវ​ខាងឆ្វេង​ដៃ បណ្តាល​ឲ្យ​ក្រឡាប់​ស្លាប់​មនុស្ស​ម្នាក់ និង​រងរបួស​ធ្ងន់​ស្រាល​២​នាក់​តែម្តង​។​

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ តេង ធូ ភេទ​ប្រុស រស់នៅ​ភូមិ​ចុង​អង្ក្រង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ជា​អ្នកបើកបរ​រថយន្ត​។ ដោយឡែក អ្នករួមដំណើរ​ទាំង​២​នាក់​នោះ ឈ្មោះ ពេជ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​គុណភាព ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ របួសស្រាល និង​ឈ្មោះ ពោ អ៊ី​កា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​សាមគ្គី ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​រងរបួស​ធ្ងន់​។​

​ក្រោយ​ពពេល​កើតហេតុ ខាង​ជំនាញ​មូលដ្ឋាន បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​។ ចំណែក​សព បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន