Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្លាប់កើនឡើងដល់ទៅ​៤២៥នាក់​​ និងឆ្លងរាលដាល ២០, ៦២៦នាក់ហើយ

ចំនួនអ្នកស្លាប់ដោយសារតែវីរុសកូរ៉ូណា បន្ថែម​៦៤នាក់ទៀតកាលពីថ្ងៃទី​៣ខែកុម្ភៈ ធ្វើឲ្យអ្នកស្លាប់កើនឡើងដល់ទៅ​៤២៥នាក់​​ និងឆ្លងរាលដាល ២០, ៦២៦នាក់ហើយ ទាំងនៅក្នុងប្រទេសចិន និងជុំ​វិញពិភពលោក​

ការទប់ស្កាត់​ឆ្លងរាលដាល ហាក់បីមិនមានប្រសិទ្ធិភាព ឡើយដោយអ្នកឆ្លងនិងស្លាប់ កើនឡើងជាបន្តបន្ទាប់​។ ជាមធ្យោម ក្នុងមួយថ្ងៃមានពលរដ្ឋ​ជាង​៥០ស្លាប់ដោយវីរុសកូរ៉ូណា និងប្រមាណ​៣-៤ពាន់នាក់ ឆ្លងវីរុសដ៏កាចសហាវនេះ។

វីរុស​កូរ៉ូណា ផ្ទុះឡើងដំបូងគេ​នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន រហូតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ មានរយៈពេលជាង២ខែហើយ ប៉ុន្តែ​គេនៅមិនទាន់រកឃើញថ្នាំព្យាបាល ឬវាក់សាំង​ចាក់បង្ការវីរុសបាននៅឡើយទេ ។ អង្គការសុខភាពពិភពលោក​បានចាត់ទុកថា នេះជាកង្វល់ព្រួយបារម្ភ​របស់ពិភពលោក និងប្រកាសអាសន្ន ហើយប្រទេសនានា​បានរួមគ្នា​រិតបន្តឹង​ការធ្វើដំណើរ​ក៏ដូច​ជួយទប់ស្កាត់​ជំងឺ​ឆ្លងរាលដាល​ កុំឲ្យទ្រង់ទ្រាយធំជាងនេះ ។
នៅប្រទេសចិន ជំងឺនេះ​បានឆ្លងកើនឡើង ២០ ៤៣៨នាក់ និងស្លាប់​៤២៥នាក់ ។ ចំណែកនៅបរទេសវិញ គឺមានប្រទេសហ្វីលីពីន ដែលជាប្រទេសដំបូងគេ មានអ្នកស្លាប់ដោយវីរុសកូរ៉ូណា​ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់​៤២៦នាក់ ហើយ។


នៅពេលនេះចិនបានឯកភាពឲ្យក្រុមអ្នកឯកទេសសុខាភិបាល អាមេរិកចូលទៅកាន់ប្រទេសចិន ដើម្បី​ជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ​កាន់តែខ្លាំងឡើង។ ចិនអនុញ្ញាតឲ្យអ្នកឯកទេសវេជ្ជសាស្ត្រ អាមេរិកក្រោយពេលអង្គការ សុខភាពពិភពលោក ជួយអន្តរគមន៍ មកកាន់ប្រទេសចិន​ បន្ទាប់ពីការឆ្លងរាលដាលនៃវីរុស កូរ៉ូណា កាន់តែខ្លាំងឡើង​។
កន្លងមក ចិនបានប្រកាសថា អាមេរិកមិនអាចជួយអ្វីបានឡើង មានតែបង្កឲ្យភ័យខ្លាចកាន់តែខ្លាំង ជុំវិញ ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា​។
អ្នកនាំពាក្យសេតវិមានអាមេរិក លោក Judd Deere ​បានប្រកាសថា​ ក្រុមអ្នកឯកទេសវេជ្ជសាស្ត្រអាមេរិក នឹងចូលរួមជាមួយគណៈប្រតិភូរបស់អង្គការសុខភាពពិភពលោក ទៅកាន់ចិន​ដើម្បីស្វែងយលបន្ថែមពីវីរុស និង ជួយដល់ចិនក្នុងការទប់ស្កាត់​។
ជាមួយគ្នានេះ ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង នឹងមិនលើកលេងឲ្យមន្ត្រី​អសមត្ថភាព​។
គណៈកម្មការនយោបាយបក្សកុម្មុយនីស្ត ចិន​​បានបើកកិច្ចប្រជុំជាបន្ទាន់ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីងពីន​​​ ស្តីពីការទប់ស្កាត់​​ការឆ្លងរាលដាល​វីរុសកូរ៉ូណា​កាន់តែខ្លាំងឡើងពីមួយ ។


នៅក្នុងសេចក្តីប្រកាស​ ក្រសួងនយោបាយ​ ចិន បានសម្រេចកែប្រែ​ប្រព័ន្ធគ្រប់គ្រង​បន្ទាន់​ ក្រោយពេលមានការខុសឆ្គង​​ និងជួបផលលំបាកក្នុងការទប់ស្កាត់​ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា​។ មកទល់ពេលនេះ មានអ្នកស្លាប់ ដោយ​វីរុសកូរ៉ូណា កើនលើង ដល់ទៅ​៤២៦នាក់ និង​ឆ្លងរាលដាលជាង​២ម៉ឺននាក់ហើយ ដែលជាក្តីបារម្ភយ៉ាងខ្លាំង​។
បន្ទាប់ពីការស្តីបន្ទោស ដល់ថ្នាក់ដឹកនាំអសមត្ថភាពនៅក្នុងការទប់ស្កាតឆ្លងរាលដាលនៃវីរុសកូរ៉ូណា ​ប្រធានាធិបតីស៊ីជីងពីងក៏បានអរគុណដល់ក្រុមគ្រូពេទ្យ អ្នកស្រាវជ្រាវវេជ្ជសាស្ត្រ​ ដែលបានខិតខំទាំងថ្ងៃទាំងយប់​ជួយដល់ពលរដ្ឋ​។ ជាមួយគ្នានោះប្រធានាធិបតីក៏បាន​ចូលរួមរំលែកទុក្ខដល់គ្រួសារ​ដែលមានសមាជីកស្លាប់ដោយសារវីរុសកូរ៉ូណា ផងដែរ។
ជាមួយគ្នានោះដែរ​ប្រធានាធិបតី ស៊ី ជីនពីង ក៏បានព្រមានដល់ មន្ត្រីទាំងឡាយ​​ណាដែលមានគោរពទៅតាមបទបញ្ជារ ឬគេចវេសពីការងារ​ នឹងត្រូវ​ដាក់ទោសយ៉ាងធ្ងន់បំផុត​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន