Connect with us

Hi, what are you looking for?

អន្តរជាតិ

ចិនព្យាបាលជាសះស្បើយ អ្នកឆ្លងវីរុសកូរ៉ូណា​ជាង​ ៦០០នាក់ហើយ

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាថ្ងៃទី០៤ ខែកុម្ភៈ បានផ្សាយថា មន្ត្រីសុខាភិបាលចិនបានប្រកាសនៅថ្ងៃអង្គារនេះថា គិតចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណាថ្មីជាងមួយខែមកនេះ អ្នកជំងឺសរុបប្រមាណ ៦៣២នាក់ហើយនៅទូទាំងប្រទេសចិន ជាពិសេសទីក្រុងវូហាន (Wuhan) និងខេត្តហ៊ូប៉ី (Hubei) តែម្តងបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។


កាលពីថ្ងៃចន្ទម្សិលមិញនេះ អ្នកជំងឺសរុប ១៥៧នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ នៅក្នុងទូទាំងប្រទេសចិន ក្នុងនោះរហូតដល់ ១០១នាក់ជាប្រជាជននៅខេត្ត Hubei ដែលកន្លែងវីរុសកូរ៉ូណាថ្មីផ្ទុះឡើងដំបូងបំផុត។


គួរបញ្ជាក់ថា ក្រៅពីមនុស្សជាសះស្បើយនោះ មនុស្សប្រមាណ ៤២៥នាក់ហើយបានស្លាប់ និងជាង ២០,៤០០នាក់ឆ្លងនៅក្នុងខេត្ត និងតំបន់ស្វយ័តសរុបចំនួន ៣១របស់ចិន។ ក្រៅពីប្រទេសចិន ហ្វីលីពីនជាប្រទេសទីពីរដែលបានរាយការណ៍ អំពីមនុស្សស្លាប់ម្នាក់ ដំបូងដោយសារវីរុសកូរ៉ូណាថ្មីនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ អ្នកស្លាប់នោះ គឺជាជនជាតិចិនដែលបានធ្វើដំណើរពីទីក្រុងវូហាន ទៅកាន់ប្រទេសហ្វីលីពីន៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...