Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចតេជោ​សម្រេចទៅ​ទីក្រុង​ប៉េកាំង ក្រោយចិនបដិសេធមិន​ឲ្យ​ទៅទីក្រុងវូហាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃ​កម្ពុជា បាន​សម្រេចថា នឹង​ដឹកនាំគណៈប្រតិភូ​កម្ពុជា​ចាកចេញ​ពីទីក្រុង​សេអ៊ូល​នៅ​រសៀល​ថ្ងៃនេះ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួប​ជាមួយ​នឹង​ថ្នាក់ដឹកនាំចិន មុន​នឹង​ត្រឡប់​មក​កាន់ប្រទេស​កម្ពុជាវិញ ក្រោយ​ពីចិន​បាន​បដិសេធ​មិន​ឲ្យ​សម្តេច​ទៅទីក្រុងវូហាន។

សម្តេចតេជោ បាន​ថ្លែង​ប្រាប់​ Fresh News នៅព្រឹកមិញ​ថា ការសម្រេចចេញទៅទីក្រុងប៉េកាំងនេះ គោលបំណងដើម្បីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ របស់ចិនលើការងារទំនាក់ទំនង, បញ្ហាកំពុងកើតឡើងនៃមេរោគកូរ៉ូណា និងជាពិសេសបញ្ជាក់ពីជំហរអំពីការមិនជម្លៀសមន្រ្តី និងនិស្សិតរបស់កម្ពុជាចេញពីប្រទេសចិន ព្រមទាំងបញ្ជាក់មិនបិទជើងហោះហើរជាមួយចិននោះឡើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន