Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆ្នាំ​២០១៩ រកឃើញ​ករណី​បើកប្រាក់​បៀវត្ស​លើស​ជាង ៧​ពាន់​លាន​រៀល​

​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩ ក្រសួង​មុខងារសាធារណៈ បាន​រកឃើញ​ករណី​បើក​បៀវត្ស​លើស​ចំនួន ៧,១៩៨,១៣៥,៥១៤​រៀល ប៉ុន្តែ​ប្រាក់​ទាំងនេះ ត្រូវបាន​បង្វែរ​ចូលទៅក្នុង​រតនាគា​រវិ​ញ​។ នេះ​បើតាម​ការឱ្យ​ដឹង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​មុខងារសាធារណៈ ដែល​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី​៤-៥ ខែកុម្ភៈ ឆ្នាំ​២០២០​។

​បើតាម​របាយការណ៍រ​បស់​ក្រសួង បានឱ្យដឹងថា មកដល់ពេលនេះ ក្រសួង បាន​គ្រប់គ្រង​មន្ត្រីរាជការ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សរុប ២១៨,៤៨២​នាក់ (​ស្ត្រី ៨៨,៧០៣​នាក់​) ស្នើ​នឹង ៤០.៦១% ក្នុងនោះ​ថ្នាក់ជាតិ​ចំនួន ៤៥,៥៩៩​នាក់ (​ស្ត្រី ១២,៩៨១​នាក់​) និង​ថ្នាក់ក្រោម​ជាតិ​ចំនួន ១៧២,៨៨៣​នាក់ (​ស្ត្រី ៧៥,៧៤៩​នាក់​។​

​ក្រសួង​បានអនុញ្ញាត​ជាគោលការណ៍​ជូន​ក្រសួង ស្ថាប័ន ដើម្បី​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ក្របខណ្ឌ​ថ្មី​ចំនួន ៥,៩៩៦​កន្លែង និង​ប្រើប្រាស់​៖ មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន ១៨,២៩២​កន្លែង គ្រូបង្រៀន​ជាប់កិច្ចសន្យា​ចំនួន ៧,៩៩៦​កន្លែង គ្រូបង្រៀន​ជា​កិច្ចសន្យា​អប់រំ​ក្រៅ​ប្រព័ន្ធ​ចំនួន ២,៤៧២​កន្លែង និង​គ្រូបង្រៀន​ថ្នាក់​ពីរ​វេន និង​ថ្នាក់​គួប​គ្រប់​កម្រិត​ចំនួន ១៥,៦១៥​កន្លែង​។​

​ក្រសួង​មុខងារសាធារណៈ បាន​ចុះ​ធ្វើ​អធិការកិច្ច​ក្នុង​វិស័យ​មុខងារសាធារណៈ និង​រកឃើញ​ករណី​បើក​បៀវត្ស​លើ ព្រមទាំង​ចាត់វិធានការ​ឱ្យ​បង្វែរ​ថវិកា​ចូលក្នុង​រតនាគារ​វិញ​ចំនួន ៧,១៩៨,១៣៥,៥១៤​រៀល​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន