Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

គម្រោង​វិនិយោគ​ថ្មី ៤​ទៀត បោះទុន​ជាង ១៦​លាន​ដុល្លារ នៅ​កម្ពុជា​

​ភ្នំពេញ​៖ គម្រោង​វិនិយោគ​ថ្មី ៤​ទៀត បានសម្រេច​បោះទុន​វិនិយោគ​ជាង ១៦​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជាង ១​ពាន់​កន្លែង នៅ​កម្ពុជា​។​

​យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១. “SUN AWESOME GARMENT CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​បោកគក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កប្បាស ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ​៦,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦១០​នាក់​។​

២. “FAMOUS LEATHERWARE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ទ្បូ​តិ៍​លេខ​១៥២៩ (​អគារ​លេខ​៧ និង​លេខ​៨) ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៥,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣១៤​នាក់​។​

៣. “XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ត្បាញ​ខ្សែ​បន្ទះ ខ្សែយឺត និង​អំបោះ​ដេរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ​២៧១ ភូមិ​ព្រែកកំពឹស សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​២,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣២​នាក់​។​

៤. “KIMBAO BAG INDUSTRY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ថង់យួរ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​២,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៣៤​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន