Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្លាប់​៣​នាក់ របួស​៤​នាក់ ក្នុង​គ្រោះថ្នាក់​រថយន្ត​២​គ្រឿង​បុក​គ្នា នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

​ខេត្តព្រៃវែង​៖ យ៉ាងហោចណាស់​មនុស្ស​៣​នាក់ បាន​ស្លាប់​នៅនឹងក្នលែង រីឯ​៤​នាក់​ទៀត រងរបួស​ធ្ងន់ធ្ងរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង បុក​គ្នា​ពេញទំហឹង កាលពី​រសៀល ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​៨ ត្រង់ចំណុច​ភូមិ​ឆ្កែ​កូន ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​បើតាម​របាយការណ៍​ពី​មន្ទីរ​ព័​ត៍​មាន​ខេត្តព្រៃវែង បាន​បញ្ជាក់ថា រថយន្ត​ទាំង​២​ទិសដៅ​ផ្ទុយគ្នា ក្នុងនោះ​ជនរងគ្រោះ​ទាំង​អ្នកស្លាប់ និង​អ្នករបួស ជិះ​រថយន្ត​កូរ៉ូឡា ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2E-6156 បើកបរ​ដោយ​ឈ្មោះ ម៉ៅ សៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បម្រើ​ការងា​រ​នៅ ពន្ធនាគារ​ខេត្តព្រៃវែង រស់នៅ​ភូមិ​ឡូ​តិ៍​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង និង​អ្នករួមដំណើរ​ចំនួន​៦​នាក់ (​សរុប​៧​នាក់​) បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ រងរបួស​៤​នាក់ (​ស្រី​២​នាក់​)​។ ចំណែក​ភាគី​ម្ខាង​ទៀត រថយន្ត​ម៉ាក​ហ៉ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E:7722 បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត (​អ្នកបើកបរ​គេចខ្លួនបាត់​)​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ពិនិត្យ និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ចំណែក​សព​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន