Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សង្ស័យ​ជំងឺ​ប្រចាំកាយ​! បុរស​ម្នាក់ សម្រេច​ធ្វើអត្តឃាត​លោត​ពីលើ​អគារ​កំពស់​៣​ជាន់​

ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់ សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​ដោយ​លោត​ពីលើ​អគារ​សង់​ថ្មី​មួយកន្លែង ដែល​បង្ក​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ជិត​៤​ល្ងាច ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។

សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ បាន​លោត​ចេញពី​បន្ទប់​ជាន់​ទី​៣ ក្នុង​អគារ​សាងសង់​ថ្មី ដែលមាន​កម្ពស់​៤​ជាន់ បណ្តាលអោយ​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​(​ពេទ្យ​ចំការចេក​)​។

​បើតាម​ស្ត្រី​ជា​ម្តាយ​ប្រាប់ថា បុរសរងគ្រោះ​មានឈ្មោះ ប៉ាក រ៉េត អាយុ​៣៤​ឆ្នាំ បាន​បញ្ជាក់ថា ជនរងគ្រោះ ដោយសារ​មាន​ជំងឺ​ប្រចាំកាយ ទើប​សម្រេចចិត្ត​លោត​ពីលើ​អគារ​បែបនេះ​។ ហើយ​មុនពេល​លោត​សម្លាប់ខ្លួន ស្ត្រី​ជា​ម្តាយ​ប្រាប់ថា ជនរងគ្រោះ​និយាយ​ម្តង​ហើយ​ម្តងទៀត ជាមួយ​សាច់ញាតិ​ថា «​មិន​ចង់​រស់​ទេ​» ដោយសារ​ខ្លួន​មាន​ជំងឺ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន