Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ធ្លាយ​ស៊ីទែន​ហ្គាស ឆេះ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង ផ្អើល​អស់​អាជ្ញាធរ​ចេញអន្តរាគមន៍

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២០​ម្សិលមិញ អគ្គិភ័យ​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្រុម​០៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយសារ​ធ្លាយ​ស៊ីទែន​ហ្គាស បណ្តាល​ឲ្យ​ឆេះ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា សម្បត្តិ​មាន​ហេង ។​

​បើតាម​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​តេ​លា សម្បត្តិ​មាន​ហេង ខាងលើ មានឈ្មោះ ព្រុំ សុផាន់​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ សញ្ជាតិ​ខ្មែរ​។ ករណី​អគ្គិភ័យ​នេះ ដោយសារ​ធ្លាយ​ស៊ីទែន​ហ្គាស នឹង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​នៅក្បែរ​ខាង​ឡើយ​។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ចំនួន​១៩​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ២៧​ឡាន ទើប​អាច​គ្រប់​គ្រង់​ស្ថានការណ៍​បាន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន