Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

​ស្វី​ស គាំទ្រ​កិច្ចសហការ​បោសសម្អាត​មីន នៅ​កម្ពុជា​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៤ ខែ​កុ​ម្ភះ ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ​លោក Lar Buechler នាយក​កម្មវិធី​សន្តិសុខ​ស្បៀង និង​កសិកម្ម របស់​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​ប្រចាំ​នៅ​កម្ពុជា និង​លោក​ប្រធាន​អង្គការ​ហេ​ឡូ​ត្រាស​ចូលជួប​ពិភាក្សា​ការងារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​

​លោក Lar Buechler ស្នើ​សើ​ការគាំទ្រ​ពី​អាជ្ញាធរ​មីន លើ​កិច្ចសហការ​បោសសម្អាត​មីន​របស់​អង្គការ​ហេ​ឡូ​ត្រាស ដែល​គាំទ្រ​ថវិកា​ដោយ​ប្រទេស​ស្វី​ស​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ស្វី​ស ដែល​បានផ្តល់​ការគាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​

​គូសបញ្ជាក់ថា​ប្រទេស​ស្វី​ស ជា​ដៃគូ​សហការ​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៣ ហើយ​ស្វី​ស​បានបញ្ជាក់​ពី​ការប្តេជ្ញា​បន្ត​ជួយ​កម្ពុជា រហូតដល់​សម្រេច​គោលដៅ​គ្មាន​មីន នៅ​ឆ្នាំ​២០២៥៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...