Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អគ្គិភ័យ​លេប​ត្របាក់ រោង​សិប្បកម្ម​កម្ម​កែច្នៃ​ឈើ​មួយកន្លែង ស្ទើរ​ទាំងស្រុង​ ​នៅ​ខេត្តរតនគិរី​

ខេត្តរតនគិរី​៖ រោង​សិប្បកម្ម​កម្ម​កែច្នៃ​ឈើ ធ្វើ​ទូ តុ ជា​របស់​ជនជាតិ​វៀតណាម នៅវេលា​ម៉ោងជាង​១២​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៥ ខែ​កុ​ម្ភះ ឆ្នាំ​២០២០​នេះ ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ស្ទើរ​ទាំងស្រុង ក្នុងភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា រោង​សិប្បកម្ម​ដែល​ឆេះ​នោះ មាន​ទំហំ​៧​គុណ​៣០​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ស​ង្គ​សី មាន​ម្ចាស់​ឈ្មោះ វឹង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ជនជាតិ​វៀតណាម ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​។

​ករណីនេះ ភ្លាមៗ​កម្លាំង​ពន្លត់អគ្គីភ័យ បានចេញ​ប្រតិបត្តិការ​ដោយ​ប្រើ​រថយន្ត​ចំនួន​២​គ្រឿង ប្រើ​ទឹក​អស់​៨​រថយន្ត ដើម្បី​ចុះជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ មិន​ឲ្យ​ភ្លើង​រាលដាល​ដល់ផ្ទះ​អ្នកដទៃ រហូតដល់​នៅ​ម៉ោង​២​និង​៣០​នាទី​ទៀបភ្លឺ ទើប​ភ្លើង​រលត់​ទាំងអស់​ស្រុង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន