Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាណោចអាធម៌​ណាស់​! លង់ទឹក​ស្រះ​ស្លាប់​ទាំង​៣​នាក់​បងប្អូន​

ខេត្តព្រះវិហារ​៖ យ៉ាងហោចណាស់​ក្មេងប្រុស​ស្រី​ចំនួន ៣​នាក់ បាន​លក់​ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ឪពុកម្តាយ​រវល់​ទៅធ្វើ​ចំការ​នៅ​ឆ្ងាយ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០
​នៅ​ចំណុច​ភូមិ​សែន​តេ​ជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​សម​ត្កិ​ច្ច​ស្រុក​ជាំ​ក្សាន្ត បានអោយដឹងថា ដោយសារតែ​ឪពុកម្តាយ​ក្មេងរងគ្រោះ​រវល់​ទៅធ្វើ​ចំការ​នៅ​ឆ្ងាយ បាន​ទុក​ពួកគេ​ឲ្យ​នៅចាំ​ផ្ទះ ក្មេង​ទាំង​ទាំង​៣​នាក់ ក៏​នាំគ្នា​ចុះ​មុជទឹក​លេង​នៅក្នុង​ស្រះ​មុខផ្ទះ តែ​ជា​អកុសល បណ្តាល​ឲ្យ​ឲ្យ​លង់ទឹក​ស្លាប់​ទាំង​៣​នាក់​តែម្តង​។​

​ក្មេងរងគ្រោះ​ទាំង​៣​នាក់​នេះ ទី​១.​ឈ្មោះ នៅ វ៉ាន់ ភេទ​ប្រុស អាយុ​៨​ឆ្នាំ​, ទី​២.​ឈ្មោះ នៅ ចេក​សាន ភេទ​ប្រុស អាយុ​៦​ឆ្នាំ ត្រូវជា​ប្អូន និង​ទី​៣.​ឈ្មោះ ឆាង ស្រី​កា អាយុ​១០​ឆ្នាំ ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច បានប្រគល់​សាកសព​ជូន​ឪពុកម្តាយ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន