Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

២​ទៅ​៣​ឆ្នាំ​ទៀត​! តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ នឹង​លេច​រូបរាង នៅ​ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ នា​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានធ្វើ​បទ​បង្ហាញ ស្តីពី​ការគ្រប់គ្រង និង​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ នៅ​ខេត្ត​ព្រះសីហនុ ក្រោម​ធ​អិ​ប​តី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។​

​លោម តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានធ្វើ​បទ​បង្ហាញ ស្តីពី​ការគ្រប់គ្រង និង​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ ក្នុង​រយៈពេល​២ ទៅ​៣​ឆ្នាំ​ចុងក្រោយ ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន ប្រកបដោយ​ស្តង់ដារ​ខ្ពស់ ដែល​អាច​ផ្តល់នូវ​ការទាក់ទាញ និង​កម្សាន្ត​សំរាប់​ភ្ញៀវ​ទេសចរណ៍​។ ការរៀបចំ​ការកំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍​សំរាប់​មនុស្សពេញវ័យ​តប​តាម​ការណែនាំ​អនុ​ក្រឹ​ត និង​ការប្រកាស វា​មាន​សារ​:​ប្រយោជន៍​ដល់​វិស័យ​ឯកជន និង​ចូលរួម​ការកាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ផងដែរ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត រក​ទីតាំង​ឬ​ហ្សូ​ន ដើម្បី​រៀបចំ​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ ពិសេស​ត្រូវ​ស្ទង់​មតិ ស្វែងរក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ឈានទៅ​ចេញ​ជាគោលការណ៍ ប្រមូលផ្តុំ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ធានាបាន​សន្តិសុខ សុវត្ថិភាព​សាធារណ​ជូន​ដល់​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន