Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្លាប់កើនឡើង​៤៩២នាក់និងឆ្លង​២៤៥៥២នាក់ហើយដោយវីរុសកូរ៉ូណា

មកទល់ពេលនេះ ស្លាប់និងឆ្លងរាលដាលនៃវីរុសកូរ៉ូណា កើនឡើងជាបន្តបន្ទាប់ ដោយមកទល់ពេលនេះមាន ជំងឺ​រលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV) បានបន្តឆ្លង និងសម្លាប់​មនុស្ស​គ្រប់នាទី មកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្លាប់មនុស្ស​កើន​៤៩២នាក់ និង ២៤ ៥៥២នាក់ ឆ្លងជំងឺនេះ ព្រមទាំងឆ្លងរាលដាល​ដល់ប្រទេសចំនួន​២៨​នៅក្នុងតំបន់ និងជុំវិញពិភពលោក ។ ជំងឺ 2019-nCoV នៅមិនទាន់រកឃើញថ្នាំព្យាបាល ឬវាក់សាំង​បង្ការនៅឡើយទេ ។


ប្រភព wikipedia បានផ្សាយថា ជំងឺនេះ​ផ្ទុះឡើងដំបូង​គេនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្ត ហូប៉ី ភាគកណ្តាលរបស់ប្រទេសចិន នៅក្នុងផ្សារលក់គ្រឿងសមុទ្រ​មួយ ដែលនៅទីនោះ​មានលក់សាច់សត្វព្រៃល្មើសច្បាប់ផង ។
នៅទីក្រុងទាំង​១៦ ក្នុងខេត្ត ហ៊ូប៉ី (Hubei) មានមនុស្សឆ្លងជំងឺកូរ៉ូណានេះ​សរុប ១៣ ៥២២​នាក់ និងស្លាប់ ៤១៤នាក់ ចំណែកអ្នកជំងឺ ៣៩៧នាក់​បានធូរស្បើយ​ចាកចេញពីមន្ទីរវិញផងដែរ ។ ប្រភពបន្តថា នៅទូទាំងប្រទេសចិន សរុបអ្នកឆ្លងជំងឺ​ទាំងអស់ ២៤ ៣២៤នាក់ និងស្លាប់​៤៩០នាក់ ។


ជាមួយគ្នានេះដើម្បីទប់ស្កាត់ការបំផុះបំផុល ការផ្សាយព័ត៌មានមិនពិត ជនឱកាសនិយម​ ​ដំឡើងតម្លៃ ទំនិញ​​ … ពាក់ព័ន្ធ​វីរុសកូរ៉ូណា នឹងត្រូវទទួលទោសយ៉ាងធ្ងាន់បំផុត។
ជនឱកាសនិយម ការផលិតនិងលក់ថ្នាំក្លែងក្លាយ ​រួមទាំងសម្ភារៈសុខាភិបាលគ្មានគុណភាព​ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ បុគ្គលិកពេទ្យ​ និងឆ្លៀតឱកាសនៃការរាលដាល​វីរុស​ដើម្បីដំឡើងតម្លៃទីផ្សា​ ទាំងអាហារនិងសម្ភារៈ​ផ្សេងៗនឹងត្រូវដាក់ទោសយ៉ាងធ្ងន់បំផុត។
ក្រសួងសន្តិសុខជាតិ​ ចិន(MPS)និងមន្ត្រីក្នុងតំបន់និមួយបានចេញសេចក្តីប្រកាស​ ប្រឆាំងបទល្មើសពាក់ព័ន្ធវីរុសកូរ៉ូណា​​​ ដើម្បីធានាដល់សន្តិសុខ ស្ថេរភាពសង្គម។ អ្នកដែលប្រព្រឹតល្មើស អាចប្រឈមនឹងទោសប្រហារជីវិត ។

នៅលើគេហទំព័រ MPS រដ្ឋមន្ត្រី​ក្រសួងសន្តិសុខ បានអំពាវនាវដល់ ស្ថានប័នសន្តិសុខ​សាធារណៈ តាមដាននឹងដាក់ទោសអ្នកធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​ និងប្រទេសជាតិ​។ នៅពេលនេះមានសកម្មភាព ផលិតនិងលក់ឱសថក្លែងក្លាយ ព្រមឧបករណ៍វេជ្ជសាស្ត្រដែលគ្មានគុណភាពគ្រប់គ្រាន់បណ្តាលឱ្យមានគ្រោះថ្នាក់ដល់បុគ្គលិកសុខាភិបាលរំខានដល់សេវាសុខភាព ហើយឆ្លៀតឱកាសនៃភ័យខ្លាចរបស់ពលរដ្ឋ ដើម្បីដំឡើងតម្លៃ​ នឹងត្រូវដាក់ទោសយ៉ាងធ្ងន់បំផុត​ អាចនឹងប្រហារជីវិត។
មួយវិញទៀត អ្នកដែល​ចម្លងវីរុសដោយចេតនានៅទីសាធារណៈ ​ក៏ត្រូវទទួលទោសផងដែរ​​ ដែលបង្កគ្រោះថ្នាក់ដល់សាធារណៈ អាចនឹងប្រហារជីវិត​។​​​ ជាមួយគ្នានេះអ្នកដែល ផ្សព្វផ្សាយព័ត៌មានមិនពិត​ ​បំផុតបំផុលឲ្យមាន​ អាចប្រឈមនឹងជាប់គុកយ៉ាងតិច​១៥ឆ្នាំ ។
សកម្មភាពខាងលើ​របស់ ចិនដើម្បីទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពបំផុតទៅលើជនឱកាសនិយម ដែលគិតតែពីផលប្រយោជន៍ខ្លួនឯង​ មិនខ្វល់ពីផលប៉ះពាល់ដល់សង្គមជាតិ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន