Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម​ថៃ រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​ប្រចាំឆ្នាំ នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​៩ កុម្ភៈ​

​ភ្នំពេញ​៖ ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី ៦-៩ ខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ នឹងមាន​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ «TOP THAI BRANDS 2020» នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។ ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ TOP THAI BRANDS 2020 ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ដ៏​ធំ​ប្រចាំឆ្នាំ ដែល​រៀបចំឡើង​១​ឆ្នាំ​ម្តង​តែប៉ុណ្ណោះ ដោយ​ក្រសួងពាណិជ្ជកម្ម នៃ​ប្រទេស​ថៃ​។​

​នៅក្នុង​ពិព័រណ៍​នេះ មាន​ទំនិញ​ជាច្រើន​ប្រភេទ សំរាប់​ឲ្យ​លោកអ្នក​ធ្វើការ​ជ្រើសរើស ដែល​ទំនិញ​ទាំងអស់​សុទ្ធតែជា​ទំនិញ ដែលមាន​គុណភាព​ល្អ មកពី​ប្រទេស​ថៃ និង​តំលៃ​សមរម្យ​។ ចំពោះ​លោកអ្នក​ដែលមាន​បំណង ចង់​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ចែកចាយ​ទំនិញ​ថៃ នឹងមាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​រោងចក្រ ដែល​មកពី​ប្រទេស​ថៃ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន