Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

លោកជំទាវ ភឿង ស​កុ​ណា ស្នើ​ស្ថាប័ន​មូលនិធិ​ជប៉ុន ថត​សិល្បៈ​របាំ​បុរាណ​ខ្មែរ ក្នុង​ទម្រង់​3D

​ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​បំពេញការងារ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក Hiroyasu Ando ប្រធាន​ស្ថាប័ន​មូលនិធិ​ជប៉ុន (JAPAN FOUNDATION)​។​

​ថ្លែង​ក្នុងជំនួប​នេះ លោកជំទាវ​បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធាន Hiroyasu Ando ដែល​បាន​គាំទ្រ​មជ្ឈមណ្ឌល​អាស៊ី​នៅ​កម្ពុជា ព្រមទាំង​សំណូមពរ​ឱ្យ​លោក​បន្ត​ការគាំទ្រ​នេះ​ចាប់ពី​ឆ្នាំ​២០២១​ជា​បន្តទៀត​។ ម្យ៉ាងវិញទៀត លោកជំទាវ​ក៏​សំណូមពរ​ឱ្យ​លោក​ប្រធាន​មូលនិធិ​ជប៉ុន​ពិចារណា​ក្នុងការ​បង្កើត​ការិយាល័យ​មជ្ឈមណ្ឌល​អាស៊ី​នៅ​ប្រទេស​កម្ពុជា​។​

​បន្ថែម​ពី​នោះ​ទៀត លោកជំទាវ​ក៏បាន​សំណូមពរ​ដល់​លោក​ប្រធាន​មូលនិធិ​ជប៉ុន ផ្តល់​អ្នកជំនាញ​ដើម្បី​ថត​ជា​ឯកសារ​វីដេអូ​ពី​សិល្បៈ​បុរាណ​ខ្មែរ ជាពិសេស​របាំ​ព្រះរាជ​ទ្រព្យ ក្នុង​ទម្រង់​3D ដើម្បី​ទុកជា​ឯកសារ​សម្រាប់​បង្ហាត់បង្រៀន​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន