Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បញ្ជូន​មនុស្ស​៣​នាក់ ទៅ​តុលាការ ករណី​គ្រឿងញៀន នៅ​ក្រុង​សៀមរាប

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​បញ្ជូន​មនុស្ស​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន ខណៈដែល​សមត្ថកិច្ច​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​រក្សាទុក ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​លំនៅដ្ឋាន​ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​នៅលើ​ដងផ្លូវ​ស្ថិតនៅ​ភូមិ​ថ្នល់​បណ្តោយ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ មានឈ្មោះ វ៉េ វត្ត ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ថ្នល់​បណ្តោយ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​, ឈ្មោះ ហួត វ៉ើ​ន​ឈាង ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​ឈ្មោះ រ៉​ម បូរី​ន ហៅ​វិ​ន ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​។​

​ចំណែក​វត្ថុតាង​ដកហូត​បាន ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន ៦​កញ្ចប់ ស្មើនឹង​ទម្ងន់ ២,៣​ក្រាម​ទាំង​សំបក​, ឧបករណ៍ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន