Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​ស៊ីម៉ាក់ ចុះ​ពិនិត្យ​សកម្មភាព​បោសសម្អាត​មីន នៅ​ខេត្តបន្ទាយមានជ័យ​

ខេត្តបន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០​ម្សិលមិញ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន រួម​ដំណើរ​ដោយ ឯកឧត្តម គឹ​ង វ​ណ្ណះ អភិបាលរង​ខេត្តបន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ ភូមិ​រ៉ូ អគ្គនាយករង​ស៊ីម៉ាក់ បាន​ជូន​លោក Gregoire Legault តំណាង​ស្ថានទូត​ប្រទេស​កាណាដា ចុះ​ពិនិត្យ​សកម្មភាព​បោសសម្អាត​មីន ដែល​កំពុង​អនុវត្ត​ដោយ​ប្រតិបត្តិ​ករ​ស៊ីម៉ាក់ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែលជា​អ្នកទទួលផល​ពី​ដី​បោសសម្អាត​មីន​រួច​។​

​សូមជម្រាបថា ប្រទេស​កាណាដា គឺជា​ម្ចាស់ជំនួយ​ដ៏​ធំ​មួយ​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដោយបាន​ផ្តល់​ថវិកា​ប្រមាណ ២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ចាប់ពី​ឆ្នាំ​២០០០៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន