Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មុននេះ អគ្គិភ័យ​ឆេះ​ហាង​កាហ្វេ​ក្បែរ​សាលា​អន្តរជាតិ​ប្រាយថាម

កាលពីវេលា​ម៉ោង​ប្រមាណជាង​៩ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ នេះ មាន​ អគ្គិភ័យមួយ​បាន​កើត​ឡើង ដោយ​ឆាបឆេះហាងកាហ្វេផ្ទះល្វែងជាន់ទី២មួយកន្លែង ស្ថិតនៅផ្លូវ៣០ម៉ែត្រទួលពង្រ ក្នុង​សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ធ្វើ​ឲ្យ​ផ្អើល​ដល់​សិស្ស និង​លោកគ្រូ​អ្នក​គ្រូ​នៃ​សាលា​អន្តរជាតិ​ប្រាយថាម​ដែល​នៅ​ក្បែរ​នោះ។

បើ​តាម​អ្នក​នៅ​ក្បែរ​កន្លែង​កើត​ហេតុថា មុនពេលកើតហេតុម្ចាស់ផ្ទះបានឡើងទៅបោកខោអាវនៅជាន់ខាងលើ ខណះពេលកំពុងយកខោអាវញាត់ចូលម៉ាស៊ីនច្រើនលើសកំរិត ទើបបណ្តាលឲ្យក្តៅម៉ាស៊ីនបោកខោអាវ និង​ឆ្លងចរន្តប្រព័ន្ធខ្សែភ្លើងបណ្តាលឲ្យចេញអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និង​រាល​ដល់ចង្រ្កានបាយ រួចក៏ផ្ទុះធុងហ្គាស ធ្វើ​ឲ្យ​ផ្អើលដល់សមត្ថកិច្ច ហៅ​រថយន្តពន្លត់អគ្គិយជាច្រើនគ្រឿងទៅជួយបាញ់ទឹកពន្លត់ ទប់ស្កាត់កុំឲ្យមានការរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗកន្លែងកើតហេតុ។

សមត្ថកិច្ចថា ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ ពុំមាននណាម្នាក់រងរបួសនោះទេ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន