Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់ខ្លួន​៥​នាក់ ដកហូត​គ្រឿងញៀន​ជិត​២០​កញ្ចប់

ខេត្តកោះកុង​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ ស្រុក​គី​រី​សាគរ និង​ស្រុក​ស្រែអំបិល បាន​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចំនួន ៥​នាក់ និង​ដកហូត​ប​បាន ម្សៅ​ក្រាម​ស​ថ្លា​ប្រភេទ​Ice ចំនួន ១៩​កញ្ចប់ យ៉ាម៉ា​២​គ្រាប់ និង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន​។​

​ជនសង្ស័យ​ខាងលើ ទី​១-​ឈ្មោះ សន ម៉ាប់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ​, ទី​២-​ឈ្មោះ ជុំ ថូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​តានី ឃុំ​ភ្ញី​មាស ស្រុក​គី​រី​សាគរ​, ទី​៣-​ឈ្មោះ វង់ វ៉ាន់​ឆា​ណាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ​, ទី​៤-​ឈ្មោះ រុន ភារ​ម្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ខ្លុង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល និង​ទី​៥-​ឈ្មោះ ដៀប អាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនោះ ត្រូវបាន​កម្លាំង​ជំនាញ បាន​បំពេញ​សំណុំរឿង ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន