Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា ផ្តល់​ថវិកាបដិភាគ​សាងសង់​បង្គន់​អនាម័យ ជូន​ពលរដ្ឋ​២៩​គ្រួសារ នៅ​ដើមខែ ឆ្នាំ​២០២០​នេះ​

សៀមរាប​៖ នៅ​ខែមករា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានផ្តល់​ថវិកាបដិភាគ​ក្នុងការ​សាងសង់​បង្គន់​អនាម័យ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​រមណី​យ​ដ្ឋា​ន​អង្គរ​បាន​ចំនួន​២៩ គ្រួសារ នៅ​ភូមិ​ត្មាត​ពង ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​បង្គន់​ចំនួន​២៩​នេះ តាមរយៈ​ពី​ការប្រើប្រាស់​ថវិកាបដិភាគ​របស់​គម្រោង​សុ​វុឌ្ឍិកម្ម​នៃ​ការសម្អាត​ទឹក​និង​ការគ្រប់គ្រង​ទឹក​ក្នុង​តំបន់​អង្គរ PAAGERA នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​៤០% និង​ម្ចាស់​សំណើ​ចំណាយ​៦០%​។​

​ការចូលរួមចំណែក​នេះ គឺ​ដើម្បីឱ្យ​ប្រជាជន​ដែល​រស់នៅក្នុង​រមណីយ​ដ្ឋា​ន​អង្គរ មាន​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​អោយបាន​គ្រប់គ្នា ចៀសវាង​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល កាត់បន្ថយ​ជំងឺឆ្លង​ផ្សេងៗ ជំ​រុញឱ្យ​អ្នកស្រុក​អង្គរ​ចេះ​រស់នៅ​ស្អាត មាន​អនាម័យ និង​ចូលរួម​លើកកម្ពស់​បរិស្ថាន​តំបន់​អង្គរ​ទាំងមូល​ផងដែរ​។​

​សូម​រំឭកថា ចាប់តាំងពី​ខែសីហា​ឆ្នាំ​២០១៨​មក ហើយ​គិត​មកដល់​ពេល​ពេលនេះ គម្រោង PAAGERA នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចូលរួម​បដិភាគ​ក្នុងការ​សាងសង់​បង្គន់​អនាម័យ​បាន ១១១០​បង្គន់​ហើយ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន