Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ដើមខែ​កុម្ភៈ ឆ្នាំនេះ ការនេសាទ​សមុទ្រ ទទួលផល​ល្អ​ច្រើន

​ខេត្ត​ព្រះសីហនុ​៖ ម្ហូ​ម​អាហារ​សមុទ្រ​ស្រស់ មាន​មឹក បង្គា ក្តាម និង​ត្រី​ជាដើម នៅ​ផ្សារលើ​ក្រុងព្រះសីហនុ បច្ចុប្បន្ន​គិត​ត្រឹម​សប្តាហ៍​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ សំបូរ​ច្រើន ស្រប​ពេលដែល​ការនេសាទ​សមុទ្រ​បាន​ផល ក្នុងស្ថានភាព​ធាតុអាកាស​គ្មាន​ខ្យល់ និង​គ្មាន​រលក​ខ្លាំង​។​

​ចំពោះ​ការលក់ដូរ​វិញ បងប្អូន​អាជីវករ​មួយចំនួន​លើកឡើងថា នៅ​ដើមខែ​កុម្ភៈ​២០២០​នេះ ក្រោយ​កើតឡើង​ការព្រួយបារម្ភ​ពី​វិ​រុស​កូ​រ៉ូ​ណា ការលក់ដូរ​ធ្លាក់ចុះ​ខ្លះ​ដែរ ដោយសារ​មិនសូវ​សំបូរ​អ្នកដើរ​ផ្សារ​។

​ទោះជា​យ៉ាងនេះ​ក្តី បងប្អូន​អ្នកលក់ដូរ​អាហារ​សមុទ្រ នៅ​ផ្សារលើ រំពឹងថា ការលក់ដូរ​អាហារ​ស​មុ​ទ្រ​នឹង​ប្រសើរ​ឡើងវិញ​ជា​បន្តបន្ទាប់ ឆាប់ៗ​នេះ​។​

​លោក រស់ សុខ​គីម ប្រធាន​គ្រប់គ្រង​ផ្សារលើ​ក្រុងព្រះសីហនុ បាន​ប្រាប់ថា ក្រោយ​ស្ងប់ស្ងាត់​ប៉ុន្មាន​ថ្ងៃមុន​នេះ បច្ចុប្បន្ន​ស្ថានភាព​លក់ដូរ​ទូទៅ​នៅ​ផ្សារលើ តិច ច្រើន គឺ​បាន​ប្រសើរ​វិញ​ហើយ ដោយ​ឃើញ​មាន​ពលរដ្ឋ មហាជន​ចេញ ចូល​ទិញ​ទំនិញ​ផ្សេងៗ​ជា​រៀងរាល់ថ្ងៃ ក្នុងនោះ​ចាប់ពីពេលនេះ ដែលជា​រដូវ​រាំងភ្លៀង រហូតដល់​បុណ្យចូលឆ្នាំ​ខ្មែរ ទាំង​អា​ជីករ​លក់ដូរ ទាំង​អ្នកគ្រប់គ្រង​ផ្សារ​រពឹង​ទុក​ដូចគ្នា​ថា នឹងមាន​ភ្ញៀវ​មកលេង​ខេត្ត​ព្រះសីហនុ​ច្រើន ហើយ​ការលក់ដូរ​ក៍​នឹង​ប្រសើរឡើង​ដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន