Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

​បង្ក្រាប​ល្បែង​ហ្គេម​ខុសច្បាប់ ៤​ទីតាំង ឃាត់ខ្លួន​មនុស្ស​ជាង​៥០​នាក់​

ព្រះសីហនុ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះបង្ក្រាប​ល្បែង​ហ្គេម​ខុសច្បាប់ កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​យប់ ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២០ នៅ​ទីតាំង​ផ្សេងគ្នា​ជា​បន្ដបន្ទាប់​ចំនួន​៤​ទីតាំង ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥៣​នាក់​។​


​សមត្ថកិច្ច​បានបញ្ជាក់​ថា ទីតាំង​ទី​១៖ មណ្ឌល​កំសាន្ដ​តា​ចុង​ហ័​រ នៅ​ភូមិ​១ សង្កាត់​លេខ​៣ អ្នកកាន់កាប់​ទីកន្លែង​ឈ្មោះ NENG CHUN PING ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជនជាតិ​ចិន ដោយ​ដកហូត​បាន​៖ តុ​ល្បែង​បាញ់​ត្រី ចំនួន​០៦​តុ ស្លុត​ម៉ាស៊ីន ចំនួន ៣០​ទូ អ្នកលេង​ចំនួន ១៧​នាក់ (​ស្រីៈ​០១) ជា​ជន​ជាតិចិន បុគ្គលិក ០៦​នាក់​(​ស្រីៈ​០៤) លុយ ១០,៨១៣$ លុយ​ខ្មែរ ២,០៤៣,០០០​រ (​របស់​ម្ចាស់​ទីតាំង​) លុយ​៥៩$ លុយ​ខ្មែរ ២១៥០០​រ (​ជា​របស់​ភ្ញៀវ​) ទូរស័ព្ទ ១៣​គ្រឿង (​ជា​របស់​ភ្ញៀវ​) និង​ម៉ូតូ ០៣​គ្រឿង សៀវភៅបញ្ជី ០៥​ក្បាល និង​ឯកសារ​មួយចំនួន កាត​បញ្ចូល​ប៉ុង​ហ្គេម​មួយចំនួនធំ ។​

​ទីតាំង​ទី​២៖ នៅវេលា​ម៉ោង​០០ និង​១០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០ យីហោ​ហ្គេម​កំសាន្ដ​តា​កវិន​ផៃ ស្ថិតក្នុង​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៣ មាន​អ្នកកាន់កាប់​ទីតាំង​ឈ្មោះ MENG YAO PENG ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន និង​ដកហូត​បាន​៖ ​តុ​ហ្គេម​បាញ់​ត្រី ០២​តុ ទូ​ហ្គេម​នាគ ០៨​ទូ ទូ​ប៉ម ០៣​ទូ ទូ​ហ្គេម​វ៉ៃ​គ្នា ០១​ទូ សៀវភៅបញ្ជី ០៨​ក្បាល ភ្ញៀវ ០៤​នាក់ (​ទូរស័ព្ទ​០៥​គ្រឿង​) បុគ្គលិក ០២​នាក់​(​ស្រីៈ​០១) ទូរស័ព្ទ ០១​គ្រឿង លុយ ១៤៧៨$ លុយ ៤០០០០​រ កាក់ ៧០០​កាក់ ។​

​ទីតាំង​ទី​៣៖ គ្មាន​ស្លាក​យីហោ ស្ថិតក្នុង​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៣ គ្រប់គ្រង​ដោយ​ឈ្មោះ XU YI BIAO ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ និង​ដកហូត​បាន​៖ ទូ​ហ្គេម​ត្រី ០២​ទូ ទូ​ហ្គេម​សត្វ​ចំនួន ០៨​ទូ ទូ​ហ្គេម​វ៉ៃ​គ្នា​ចំនួន ០១​ទូ កាក់​ចំនួន​៦០០​កាក់ ឃាត់ខ្លួន ០១​នាក់ ។​

​ទីតាំង​ទី​៤៖ យីហោ​កាស៊ីណូ ហៃ​ទុន​វ៉ាន ស្ថិតក្នុង​ក្រុម​២ ភូមិ​១ សង្កាត់​៣ គ្រប់គ្រង​ដោយ​ឈ្មោះ អ៊ឹង គ័ង ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ ព្រមទាំង​ដកហូត​៖ លុយ ៣២៦៩$ (​ដក​ពី​កាស៊ីណូ​) លុយ ៣៣៧៨$(​ដក​ពី​អ្នកលេង​) ទូរស័ព្ទដៃ​ចំនួន​២២​គ្រឿង តុ​ហ្គេម​បាញ់​ត្រី ០៥​គ្រឿង ម៉ាស៊ីន​ស្លុត ១៨​ទូ ទូ​ចាក់​សេះ ០៤​ទូ ទូ​ចាប់​តុក្កតា ០១​ទូ ឃាត់ខ្លួន​ថៅកែ និង​បុគ្គលិក ០៤​នាក់ ឃាត់ខ្លួន​អ្នកលេង ២៣​នាក់​។​

​ជនសង្ស័យ​ខាងលើ បាន​នាំ​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន